នេហេមា 8:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់បារាំ រួចស្នាក់នៅក្នុងបារាំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។
Ver Capítulo Copiar
17 ក្រុមជំនុំទាំងមូល គឺអស់អ្នកដែលបានវិលត្រឡប់ពីសណ្ឋានជាឈ្លើយ បានធ្វើបារាំគ្រប់ៗគ្នា ហើយគេស្នាក់នៅក្នុងបារាំទាំងនោះ ដ្បិតតាំងពីគ្រាលោកយ៉ូស្វេ ជាកូនរបស់លោកនុន រហូតដល់ថ្ងៃនោះ ប្រជាជនអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ។ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង។
Ver Capítulo Copiar
17 ពួកជំនុំទាំងអស់ដែលបានវិលពីសណ្ឋានជាឈ្លើយមកវិញ ក៏ធ្វើបារាំគ្រប់ៗគ្នា ហើយគេអាស្រ័យនៅក្នុងបារាំទាំងនោះ ដ្បិតចាប់តាំងពីគ្រាយ៉ូស្វេ ជាកូននុន ដរាបដល់វេលានោះ ពួកកូនចៅអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង
Ver Capítulo Copiar
17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់ជំរំ រួចស្នាក់នៅក្នុងជំរំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។
Ver Capítulo Copiar