នេហេមា 8:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់បារាំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់បារាំ នៅទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអិម។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ដូច្នេះ ប្រជាជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើបារាំ នៅលើដំបូលផ្ទះរបស់គេរៀងៗខ្លួន នៅទីធ្លាផ្ទះរបស់គេ នៅទីលាននៃព្រះដំណាក់របស់ព្រះ នៅទីធ្លាត្រង់ទ្វារទឹក និងនៅទីធ្លាត្រង់ទ្វារអេប្រាអិម។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ដូច្នេះ ពួកជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើបារាំ នៅលើដំបូលផ្ទះគេរៀងខ្លួន នៅទីធ្លាផ្ទះគេ នៅទីលានព្រះវិហារនៃព្រះ នៅទីធ្លាត្រង់ទ្វារទឹក នឹងនៅទីធ្លាត្រង់ទ្វារអេប្រាអិម Ver Capítuloអាល់គីតាប16 ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់ជំរំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់ជំរំ នៅទីធ្លាដំណាក់របស់អុលឡោះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអិម។ Ver Capítulo |
ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មក ព្រះបាទយ៉ូអាសយាងទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ប្រទានមកឲ្យជនជាតិអ៊ីស្រាអែលកាន់តាម។