នេហេមា 11:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នេះជាពួកមេនៅក្នុងខេត្ត ដែលរស់នៅក្រុងយេរូសាឡិម ប៉ុន្ដែ នៅតាមក្រុងនានានៃស្រុកយូដា គ្រប់គ្នារស់នៅលើទឹកដីជាកេរអាករ តាមក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកអ្នកបម្រើព្រះវិហារ និងកូនចៅរបស់ពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរ្តិ៍អាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង Ver Capítuloអាល់គីតាប3 ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រអែលឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅរបស់អ្នកបម្រើស្តេចស៊ូឡៃម៉ាន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ Ver Capítulo |
ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអថាយ៉ាជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារា ដែលត្រូវជាកូនរបស់លោកសេផាធា ដែលត្រូវជាកូនរបស់លោកម៉ាលេលាល ក្នុងអំបូរពេរេស។