និក្ខមនំ 9:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកម៉ូសេ និងលោកអើរ៉ុនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្ដាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 លោកម៉ូសេក៏យកផេះពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះក៏បណ្ដាលឲ្យកើតបូសក្លាយ ធ្លាយចេញជាដំបៅ ពេញលើខ្លួនមនុស្ស និងសត្វ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ម៉ូសេក៏យកផេះពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង Ver Capítuloអាល់គីតាប10 ម៉ូសា និងហារូនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅជួបស្តេចហ្វៀរ៉អ៊ូន។ ម៉ូសាបាចផេះទៅលើ បណ្តាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។ Ver Capítulo |