នាងអេសធើរ 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុសស្ងប់ព្រះពិរោធ ស្ដេចនឹកដល់ព្រះនាងវ៉ាសធី និងអំពើដែលព្រះនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះព្រះនាង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយហេតុការណ៍ទាំងនោះមក កាលសេចក្ដីក្រោធរបស់ព្រះបាទអ័ហាស៊ូរុសស្ងប់ ស្ដេចក៏នឹករឭកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ ព្រមទាំងសេចក្ដីដែលបានសម្រេចចំពោះព្រះនាង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយការទាំងនោះមក កាលសេចក្ដីក្រោធរបស់ស្តេចអ័ហាស៊ូរុសបានស្ងប់ហើយ នោះទ្រង់ក៏នឹករឭកដល់ព្រះនាងវ៉ាសធី នឹងការដែលព្រះនាងបានធ្វើ ព្រមទាំងខសេចក្ដី ដែលបានសំរេចដល់ព្រះនាងផង Ver Capítuloអាល់គីតាប1 ក្រោយហេតុការណ៍ទាំងនោះមក ស្តេចអហាស៊ូរុសស្ងប់កំហឹង ស្ដេចនឹកដល់នាងវ៉ាសធី និងអំពើដែលនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះនាង។ Ver Capítulo |