ទំនុកតម្កើង 72:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 សូមឲ្យព្រះរាជាមានព្រះនាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យព្រះនាមព្រះករុណា នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណា ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ព្រះរាជាប្រកបដោយព្រះពរ! Ver Capítuloព្រះគម្ពីរខ្មែរសាកល17 សូមឲ្យព្រះនាមរបស់ទ្រង់ស្ថិតនៅជារៀងរហូត សូមឲ្យព្រះនាមរបស់ទ្រង់នៅគង់វង្សដរាបណានៅមានព្រះអាទិត្យ! សូមឲ្យមនុស្សឲ្យពរខ្លួនឯងដោយនូវទ្រង់ សូមឲ្យប្រជាជាតិទាំងអស់ហៅទ្រង់ថាមានព្រះពរ! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងសាសន៍នឹងហៅព្រះរាជា ថាជាអ្នកមានពរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាប គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។ Ver Capítuloអាល់គីតាប17 សូមឲ្យស្តេចមាននាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យនាមស្តេច នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកនាមស្តេច ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ស្តេចប្រកបដោយពរ! Ver Capítulo |
ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។
សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ត*ឲ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលុបរបស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។