ទំនុកតម្កើង 59:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 សូមបំផ្លាញពួកគេ ឲ្យវិនាសអន្តរាយយ៉ាងទាន់ហន់ទៅ សូមបំផ្លាញពួកគេឲ្យវិនាសសូន្យទៅ! ពេលនោះ មនុស្សគ្រប់ៗគ្នានឹងដឹងថា ព្រះជាម្ចាស់គ្រប់គ្រងនៅស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏គ្រប់គ្រង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដីដែរ។ - សម្រាក Ver Capítuloព្រះគម្ពីរខ្មែរសាកល13 សូមបំផ្លាញពួកគេដោយសេចក្ដីក្ដៅក្រហាយ សូមបំផ្លាញទៅ ដើម្បីកុំឲ្យមានពួកគេទៀត។ នោះពួកគេនឹងដឹងថាព្រះទ្រង់គ្រប់គ្រងលើយ៉ាកុបរហូតដល់ចុងបំផុតនៃផែនដី។ សេឡា Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 សូមបំផ្លាញគេដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមបំផ្លាញគេឲ្យអស់ កុំឲ្យមានទៀតឡើយ ដើម្បីឲ្យគេដឹងថា ព្រះគ្រប់គ្រងលើពួកយ៉ាកុប រហូតដល់ចុងបំផុតនៃផែនដី។ –បង្អង់ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយ ហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុប រហូតដល់ចុងផែនដីបំផុត។ –បង្អង់ Ver Capítuloអាល់គីតាប13 សូមបំផ្លាញពួកគេ ឲ្យវិនាសអន្តរាយយ៉ាងទាន់ហន់ទៅ សូមបំផ្លាញពួកគេឲ្យវិនាសសូន្យទៅ! ពេលនោះ មនុស្សគ្រប់ៗគ្នានឹងដឹងថា អុលឡោះគ្រប់គ្រងនៅស្រុកអ៊ីស្រអែល ហើយទ្រង់ក៏គ្រប់គ្រង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដីដែរ។ - សម្រាក Ver Capítulo |
គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។