ទំនុកតម្កើង 35:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះអម្ចាស់អើយ! សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 ព្រះយេហូវ៉ាអើយ សូមតតាំងនឹងពួកអ្នកតតាំងនឹងទូលបង្គំផង! សូមតយុទ្ធនឹងពួកអ្នកតយុទ្ធនឹងទូលបង្គំផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះយេហូវ៉ាអើយ សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែល តតាំងនឹងទូលបង្គំ សូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង Ver Capítuloអាល់គីតាប1 ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។ Ver Capítulo |
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។