ទំនុកតម្កើង 31:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថា ព្រះអង្គបានបណ្តេញទូលបង្គំ ចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គ ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល22 ចំណែកឯទូលបង្គំវិញ ទូលបង្គំបានទូលទាំងភ័យស្លន់ថា៖ “ទូលបង្គំត្រូវបានកាត់ចេញពីចំពោះព្រះនេត្ររបស់ព្រះអង្គហើយ!” ប៉ុន្តែនៅពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ព្រះអង្គបានសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់ Ver Capítuloអាល់គីតាប22 ពេលខ្ញុំខ្វល់ខ្វាយ ខ្ញុំស្មានថា ទ្រង់បានបណ្តេញខ្ញុំ ចេញឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ពេលខ្ញុំស្រែករកទ្រង់ ទ្រង់ស្តាប់ពាក្យអង្វររបស់ខ្ញុំ។ Ver Capítulo |