ទំនុកតម្កើង 2:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ព្រះអង្គដែលគង់ចុះនៅឯស្ថានសួគ៌នឹងសើច ព្រះអម្ចាស់នឹងសើចចំអកដាក់ពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ឯព្រះដែលគង់នៅស្ថានសួគ៌ ព្រះអង្គអស់សំណើច ព្រះអម្ចាស់ចំអកឲ្យពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ Ver Capítuloអាល់គីតាប4 ប៉ុន្តែ អុលឡោះតាអាឡាដែលគ្រងរាជ្យនៅសូរ៉កា ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ Ver Capítulo |
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។