ទំនុកតម្កើង 19:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 សូមឃាត់បាវបម្រើរបស់ព្រះអង្គពីបាបឥតកោតក្រែងដែរ សូមកុំឲ្យវាគ្រប់គ្រងលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានគ្រប់លក្ខណ៍ ហើយបានរួចពីការបំពានដ៏ធំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើ រំលងយ៉ាងធំផង Ver Capítuloអាល់គីតាប13 សូមការពារខ្ញុំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើខ្ញុំបានឡើយ ធ្វើដូច្នេះ ខ្ញុំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ Ver Capítulo |
កាលលោកដាវីឌឮដំណឹងថាលោកណាបាលស្លាប់ លោកពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយព្រះអង្គបានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ ព្រះអម្ចាស់បានធ្វើឲ្យអំពើអាក្រក់នេះធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក លោកដាវីឌចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។