ទំនុកតម្កើង 18:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់!។ Ver Capítuloព្រះគម្ពីរខ្មែរសាកល3 ខ្ញុំស្រែកហៅព្រះយេហូវ៉ាដែលស័ក្ដិសមនឹងសរសើរតម្កើង នោះខ្ញុំក៏ត្រូវបានសង្គ្រោះចេញពីសត្រូវរបស់ខ្ញុំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ។ Ver Capítuloអាល់គីតាប3 ពេលខ្ញុំស្រែករកទ្រង់ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងអុលឡោះតាអាឡា!។ Ver Capítulo |
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើង ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ ជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជម្រក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!