ទំនុកតម្កើង 118:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់! Ver Capítuloព្រះគម្ពីរខ្មែរសាកល27 ព្រះយេហូវ៉ាជាព្រះ ហើយព្រះអង្គបានចាំងមកលើយើង។ ចូរចងយញ្ញបូជានៃពិធីបុណ្យ ភ្ជាប់នឹងស្នែងអាសនាដោយខ្សែ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ាជាព្រះ ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា ដោយខ្សែចុះ! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនាដោយខ្សែចុះ Ver Capítuloអាល់គីតាប27 មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ដ៏ពិត តែមួយ ទ្រង់បំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់អុលឡោះតាអាឡា! Ver Capítulo |
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។