ដានីយ៉ែល 9:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវតា*កាព្រីយ៉ែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។ Ver Capítuloព្រះគម្ពីរខ្មែរសាកល21 គឺខណៈដែលខ្ញុំកំពុងតែទូលក្នុងការអធិស្ឋាន នោះមានបុរសម្នាក់ គឺកាពី្រយ៉ែល ដែលខ្ញុំបានឃើញក្នុងនិមិត្តលើកមុន បានហើរយ៉ាងលឿនមកដល់ខ្ញុំ ប្រហែលជាម៉ោងតង្វាយពេលល្ងាច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 អើ កាលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ នោះលោកដែលនាម កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងនិមិត្តពីមុន ហោះយ៉ាងលឿន ចូលមករកខ្ញុំ ចំពេលថ្វាយតង្វាយល្ងាច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយដង្វាយល្ងាច Ver Capítuloអាល់គីតាប21 ពេលខ្ញុំកំពុងតែទូរអានៅឡើយ ស្រាប់តែម៉ាឡាអ៊ីកាត់ជីព្រអេល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលជូនជំនូនវេលាល្ងាច។ Ver Capítulo |
លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីយ៉ាចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមឲ្យពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះតាមបញ្ជារបស់ព្រះអង្គ។