ដានីយ៉ែល 6:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីយ៉ែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ Ver Capítuloព្រះគម្ពីរខ្មែរសាកល3 ក្រោយមក ដានីយ៉ែលនេះបានទៅជាកំពូលលើពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្ត ពីព្រោះមានវិញ្ញាណដ៏វិសេសនៅក្នុងគាត់ ហើយស្ដេចគិតនឹងតាំងគាត់លើអាណាចក្រទាំងមូល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 បន្ទាប់មក ដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកនាយកទាំងប៉ុន្មាន ព្រោះលោកមានវិញ្ញាណមួយដ៏វិសេស ហើយស្ដេចមានបំណងនឹងតែងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី នឹងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ Ver Capítuloអាល់គីតាប3 ក្នុងចំណោមមហាមន្ត្រីទាំងបីនាក់ និងមេទ័ពទាំងអស់ ដានីយ៉ែលប្រសើរជាងគេ ព្រោះគាត់មានប្រាជ្ញាឈ្លាសវៃបំផុត។ ស្តេចមានបំណងតែងតាំងគាត់ឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ Ver Capítulo |
ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីយ៉ែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីយ៉ែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។
ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។