ដានីយ៉ែល 5:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល19 ដោយព្រោះអានុភាពដែលព្រះបានប្រទានដល់ទ្រង់ អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានញ័ររន្ធត់ ហើយភ័យខ្លាចនៅចំពោះទ្រង់។ អ្នកដែលទ្រង់ចង់សម្លាប់ ទ្រង់ក៏សម្លាប់ អ្នកដែលទ្រង់ចង់ទុកជីវិត ទ្រង់ក៏ទុកជីវិត អ្នកដែលទ្រង់ចង់លើកឡើង ទ្រង់ក៏លើកឡើង ហើយអ្នកដែលទ្រង់ចង់បន្ទាបចុះ ទ្រង់ក៏បន្ទាបចុះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដោយព្រោះតែភាពឧត្ដុងឧត្ដម ដែលព្រះបានប្រទានឲ្យស្ដេច ប្រជាជនទាំងអស់ ជាតិសាសន៍ទាំងឡាយ មនុស្សគ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះស្ដេច។ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ ហើយអ្នកណាដែលទ្រង់ចង់ទុកជីវិត នោះក៏ទុក អ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 បណ្តាជនទាំងឡាយ នឹងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាច ដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សំឡាប់ នោះក៏សំឡាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទំលាក់ចុះ នោះក៏ទំលាក់ទៅ Ver Capítuloអាល់គីតាប19 ព្រោះតែភាពឧត្តុង្គឧត្ដម ដែលអុលឡោះប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះមុខស្តេចនេប៊ូក្នេសា។ គាត់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន គាត់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ Ver Capítulo |
ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។
ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ!