ដានីយ៉ែល 4:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 យើង នេប៊ូក្នេសា បានរស់នៅយ៉ាងសុខស្រួលក្នុងដំណាក់របស់យើង ហើយបានចម្រុងចម្រើននៅក្នុងរាជវាំងរបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 យើង នេប៊ូក្នេសា កំពុងរស់នៅយ៉ាងសុខស្រួល ក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងរាជវាំងរបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចំរើននៅក្នុងព្រះរាជវាំង Ver Capítuloអាល់គីតាប4 យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ Ver Capítulo |
ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ!