ដានីយ៉ែល 2:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 បន្ទាប់មក លោកដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល24 ដូច្នេះ ដានីយ៉ែលក៏ចូលទៅរកអើយ៉ុក ជាអ្នកដែលស្ដេចបានតាំងឲ្យបំផ្លាញជីវិតពួកអ្នកប្រាជ្ញនៃបាប៊ីឡូន។ គាត់ចូលទៅ ហើយនិយាយនឹងលោកដូច្នេះថា៖ “សូមកុំបំផ្លាញជីវិតពួកអ្នកប្រាជ្ញនៃបាប៊ីឡូនឡើយ។ សូមនាំខ្ញុំចូលទៅគាល់ស្ដេច នោះខ្ញុំនឹងបង្ហាញការកាត់ស្រាយដល់ស្ដេច”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ដូច្នេះ ដានីយ៉ែលក៏ចូលទៅជួបអើយ៉ុក ជាអ្នកដែលស្តេចបានបញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅស្រុកបាប៊ីឡូន។ លោកបានទៅប្រាប់គាត់ដូច្នេះថា៖ «សូមកុំបំផ្លាញពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ស្តេចវិញ នោះខ្ញុំនឹងកាត់ស្រាយថ្វាយស្ដេចជ្រាប»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ដូច្នេះ ដានីយ៉ែលក៏ចូលទៅឯអើយ៉ុក ជាអ្នកដែលស្តេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនបង់ នោះគឺបានទៅនិយាយដូច្នេះថា សូមកុំបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្ដីថ្វាយទ្រង់ជ្រាបវិញ។ Ver Capítuloអាល់គីតាប24 បន្ទាប់មក ដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ គាត់ប្រាប់លោកអើយ៉ុកថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅជួបស្តេចវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនជូន»។ Ver Capítulo |