ដានីយ៉ែល 11:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល33 ពួកអ្នកដែលមានប្រាជ្ញាក្នុងប្រជារាស្ត្រនឹងធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្បាស់ ប៉ុន្តែពួកគេនឹងដួលដោយមុខដាវ ដោយអណ្ដាតភ្លើង ដោយភាពជាឈ្លើយសឹក និងដោយរបស់រឹបអូស ក្នុងមួយរយៈ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពួកអ្នកដែលមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងអប់រំមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវ និងភ្លើង ត្រូវគេនាំទៅជាឈ្លើយ ហើយត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ អស់មួយរយៈ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវនឹងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង Ver Capítuloអាល់គីតាប33 ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ Ver Capítulo |
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។