ជនគណនា 9:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និងច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្ដី ម្ចាស់ស្រុកក្ដី»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប្រសិនបើមានអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយអ្នករាល់គ្នា ចង់ប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវធ្វើតាមបញ្ញត្តិ និងច្បាប់អំពីបុណ្យរំលងនេះចុះ ដ្បិតអ្នកមានច្បាប់តែមួយទេ ដែលសម្រាប់ទាំងអ្នកប្រទេសក្រៅ ទាំងអ្នកក្នុងស្រុក»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប នឹងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសំរាប់ទាំងអ្នកប្រទេសក្រៅ នឹងអ្នកកើតក្នុងស្រុកផង។ Ver Capítuloអាល់គីតាប14 ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យរំលងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រិតវិន័យ និងហ៊ូកុំដែលមានចែងទុកអំពីបុណ្យរំលងនេះ ដ្បិតមានហ៊ូកុំតែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្តី ម្ចាស់ស្រុកក្តី។ Ver Capítulo |