ជនគណនា 11:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 លោកម៉ូសេចាកចេញពីព្រះពន្លា ហើយនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ លោកប្រមូលព្រឹទ្ធាចារ្យចិតសិបរូបពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញពន្លា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ដូច្នេះ លោកម៉ូសេក៏ចេញទៅ ហើយនាំយកព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅប្រាប់ប្រជាជន។ លោកប្រមូលចាស់ទុំចិតសិបនាក់ ពីក្នុងចំណោមប្រជាជន មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ម៉ូសេក៏នាំយកព្រះបន្ទូលនៃព្រះយេហូវ៉ា ចេញទៅប្រាប់ដល់បណ្តាជន រួចលោកប្រមូលពួកចាស់ទុំនៃបណ្តាជន៧០នាក់ មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ Ver Capítuloអាល់គីតាប24 ម៉ូសាចាកចេញពីជំរំ ហើយនាំបន្ទូលរបស់អុលឡោះតាអាឡាទៅប្រាប់ប្រជាជន។ គាត់ប្រមូលអះលីជំអះចិតសិបនាក់ ពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញជំរំ។ Ver Capítulo |
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។