ចោទិយកថា 4:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន នឹងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។ Ver Capítuloអាល់គីតាប43 ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាប ក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។ Ver Capítulo |