ចោទិយកថា 32:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេឡើយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ព្រះអង្គមានព្រះបន្ទូលថា "យើងនឹងគេចមុខចេញពីគេ យើងនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាតំណមនុស្សរឹងចចេស ជាកូនចៅដែលគ្មានចិត្តស្មោះត្រង់"។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 នោះទ្រង់មានបន្ទូលថា អញនឹងគេចមុខចេញពីគេ អញនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាដំណមនុស្សវៀចពេកណាស់ ជាកូនចៅដែលមិនមានសេចក្ដីស្មោះត្រង់សោះ Ver Capítuloអាល់គីតាប20 អុលឡោះក៏មានបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេបានឡើយ។ Ver Capítulo |
ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរ ព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។
ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នានៅកាដេស-បារនា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើព្រះអង្គ ហើយពុំស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គទេ។