ចោទិយកថា 28:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ានឹងវាយអ្នក ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កមរមាស់ ដែលមើលមិនជា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទនឹងឫសដូងបាត កម ហើយនឹងរមាស់ផង ដែលឯងនឹងមើលមិនចេះជាឡើយ Ver Capítuloអាល់គីតាប27 អុលឡោះតាអាឡានឹងប្រហារអ្នកដោយគ្រោះកាច ដូចទ្រង់ធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ទ្រង់នឹងប្រហារអ្នក ដោយរោគប្ញសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាបានឡើយ។ Ver Capítulo |
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។