ចោទិយកថា 27:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្ដាយមួយក្ដី អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 "ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយបងប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងបង ឬប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។ Ver Capítuloអាល់គីតាប22 “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្តាយមួយក្តី អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ Ver Capítulo |
ប្រសិនបើបុរសម្នាក់យកប្អូនស្រី ឬបងស្រីរបស់ខ្លួនមកធ្វើជាប្រពន្ធ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនពោះមួយក្ដី ប្រសិនបើអ្នកទាំងពីររួមរ័កជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវដកអ្នកទាំងពីរចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន នៅចំពោះមុខមនុស្សទាំងអស់។ បុរសដែលរួមរ័កជាមួយប្អូនស្រី ឬបងស្រីខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។