កិច្ចការ 4:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ? Ver Capítuloព្រះគម្ពីរខ្មែរសាកល25 ព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈមាត់របស់ដាវីឌដូនតារបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គ ថា: ‘ហេតុអ្វីបានជាប្រជាជាតិនានាច្រឡោតខឹង ហើយប្រជាជនទាំងឡាយប៉ុនប៉ងដោយឥតបានការ? Ver CapítuloKhmer Christian Bible25 ហើយព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមាត់របស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដែលជាដូនតារបស់យើងថា ហេតុអ្វីបានជាជនជាតិទាំងឡាយបង្កចលាចល ហើយប្រជាជនស្រមៃពីរឿងឥតប្រយោជន៍ដូច្នេះ? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ Ver Capítuloអាល់គីតាប25 ទ្រង់មានបន្ទូល ដោយសាររសអុលឡោះដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ទ្រង់ គឺទត ជាបុព្វបុរសយើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ? Ver Capítulo |