កិច្ចការ 27:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ Ver Capítuloព្រះគម្ពីរខ្មែរសាកល23 ដ្បិតយប់មិញ មានទូតសួគ៌របស់ព្រះដែលខ្ញុំជារបស់ព្រះអង្គ គឺព្រះដែលខ្ញុំកំពុងបម្រើដែរនោះ បានឈរនៅក្បែរខ្ញុំ Ver CapítuloKhmer Christian Bible23 ដ្បិតយប់មិញមានទេវតារបស់ព្រះជាម្ចាស់ជាព្រះរបស់ខ្ញុំ និងជាព្រះដែលខ្ញុំបម្រើដែរ បានឈរក្បែរខ្ញុំ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា Ver Capítuloអាល់គីតាប23 ព្រោះពីយប់មិញមានម៉ាឡាអ៊ីកាត់របស់អុលឡោះ ដែលខ្ញុំជឿ និងគោរពបម្រើបានមកជិតខ្ញុំ Ver Capítulo |
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ទេវតា*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្ដេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន!