កិច្ចការ 24:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល26 ក្នុងពេលជាមួយគ្នា លោកក៏សង្ឃឹមដែរថា ប៉ូលនឹងឲ្យប្រាក់ដល់លោក ដូច្នេះលោកហៅប៉ូលមកសន្ទនាជាមួយជាញឹកញាប់។ Ver CapítuloKhmer Christian Bible26 នៅពេលជាមួយគ្នានោះដែរ គាត់សង្ឃឹមថា គាត់នឹងទទួលបានប្រាក់ពីលោកប៉ូល ដូច្នេះ ក៏ចាត់គេឲ្យហៅលោកប៉ូលមកនិយាយគ្នាជាមួយគាត់ជាញឹកញាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 នៅពេលជាមួយគ្នានោះ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ុល ហេតុនេះហើយបានជាលោកឲ្យគេទៅហៅលោកប៉ុល មកសន្ទនាជាមួយជាញឹកញាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង Ver Capítuloអាល់គីតាប26 លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ Ver Capítulo |
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។