កិច្ចការ 23:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នា ធ្វើឲ្យបាក់បែកអង្គប្រជុំ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 កាលគាត់និយាយដូច្នេះ ក៏មានការប្រកែកកើតឡើងរវាងពួកផារិស៊ី និងពួកសាឌូស៊ី ហើយអង្គប្រជុំក៏បាក់បែកគ្នា។ Ver CapítuloKhmer Christian Bible7 ពេលគាត់និយាយដូច្នេះហើយ នោះក៏មានការឈ្លោះប្រកែករវាងពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី ហើយអង្គប្រជុំបានបែកបាក់គ្នា Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពេលលោកមានប្រសាសន៍ដូច្នេះហើយ ពួកផារិស៊ី និងពួកសាឌូស៊ីក៏ទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី នឹងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ Ver Capítuloអាល់គីតាប7 លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី ឈ្លោះប្រកែកគ្នាធ្វើឲ្យបាក់បែកអង្គប្រជុំ។ Ver Capítulo |
ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។