កិច្ចការ 21:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លុះរយៈពេលមួយសប្ដាហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ* ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។ Ver Capítuloព្រះគម្ពីរខ្មែរសាកល27 លុះជិតគ្រប់ប្រាំពីរថ្ងៃនោះ មានជនជាតិយូដាដែលមកពីអាស៊ីបានឃើញប៉ូលនៅក្នុងព្រះវិហារ ក៏ពន្យុះហ្វូងមនុស្សទាំងអស់ ហើយលូកដៃចាប់គាត់ Ver CapítuloKhmer Christian Bible27 ប៉ុន្ដែកាលជិតគ្រប់ប្រាំពីរថ្ងៃហើយ មានពួកជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងព្រះវិហារ ក៏ញុះញង់បណ្ដាជនទាំងអស់ឲ្យចាប់គាត់ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 កាលជិតគ្រប់រយៈពេលប្រាំពីរថ្ងៃនោះហើយ មានសាសន៍យូដាមកពីស្រុកអាស៊ី បានឃើញលោកប៉ុលនៅក្នុងព្រះវិហារ គេក៏ញុះញង់បណ្តាជនទាំងអស់ឲ្យចាប់លោក Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 កាលជិតគ្រប់៧ថ្ងៃនោះហើយ នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ ហើយស្រែកថា Ver Capítuloអាល់គីតាប27 លុះរយៈពេលមួយសបា្ដហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងម៉ាស្ជិទ ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់គាត់។ Ver Capítulo |
ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។