កិច្ចការ 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវ័ក ព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ពេលគង់នៅជាមួយពួកគេ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេថា៖“កុំចាកចេញពីយេរូសាឡិមឡើយ ផ្ទុយទៅវិញ ចូររង់ចាំសេចក្ដីសន្យារបស់ព្រះបិតា ដែលអ្នករាល់គ្នាបានឮពីខ្ញុំហើយ Ver CapítuloKhmer Christian Bible4 កាលកំពុងបរិភោគជាមួយគ្នា ព្រះអង្គបានបង្គាប់ពួកគេថា៖ «ចូរកុំចាកចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំសេចក្ដីសន្យារបស់ព្រះវរបិតា ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 កាលកំពុងគង់នៅជាមួយពួកគេ ព្រះអង្គហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំព្រះបន្ទូលសន្យារបស់ព្រះវរបិតា ដែលទ្រង់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយថា Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា ត្រូវឲ្យនៅចាំសេចក្ដីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ Ver Capítuloអាល់គីតាប4 ពេលអ៊ីសាកំពុងពិសាអាហារជាមួយក្រុមសាវ័ក អ៊ីសាហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលរសអុលឡោះ តាមបន្ទូលសន្យារបស់អុលឡោះជាបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា Ver Capítulo |