២ របាក្សត្រ 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នៅគ្រានោះ សាឡូម៉ូន នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យអស់៧ថ្ងៃ ជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះស្រុកអេស៊ីព្ទ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នៅគ្រានោះ ព្រះបាទសាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យអស់ប្រាំពីរថ្ងៃ ជាជំនុំយ៉ាងធំ ដែលមកចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះស្រុកអេស៊ីព្ទ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យ អស់រយៈពេលប្រាំពីរថ្ងៃបន្តទៀត រួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ដែលធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំមួយយ៉ាងធំ។ Ver Capítuloអាល់គីតាប8 ក្នុងឱកាសនោះ ស្តេចស៊ូឡៃម៉ានប្រារព្ធពិធីបុណ្យ អស់រយៈពេលប្រាំពីរថ្ងៃបន្តទៀត រួមជាមួយប្រជាជនអ៊ីស្រអែលទាំងមូល ដែលធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។ Ver Capítulo |