២ របាក្សត្រ 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ស្តេចសាឡូម៉ូនទ្រង់ថ្វាយយញ្ញបូជា ជាគោ២ម៉ឺន២ពាន់ នឹងចៀម១សែន២ម៉ឺន គឺយ៉ាងនោះដែលស្តេច នឹងពួកជនបានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះបាទសាឡូម៉ូនបានថ្វាយយញ្ញបូជា ជាគោពីរម៉ឺនពីរពាន់ក្បាល និងចៀមមួយសែនពីរម៉ឺនក្បាល។ ដូច្នេះ ស្តេច និងប្រជាជនបានធ្វើបុណ្យឆ្លងព្រះដំណាក់នៃព្រះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះបាទសាឡូម៉ូន និងប្រជាជនទាំងមូល ធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងឱកាសនោះ ព្រះរាជាបានថ្វាយយញ្ញបូជា គឺមានគោ ២២ ០០០ក្បាល និងចៀម ១២០ ០០០ក្បាល។ Ver Capítuloអាល់គីតាប5 ស្តេចស៊ូឡៃម៉ាន និងប្រជាជនទាំងមូល ធ្វើពិធីឆ្លងដំណាក់របស់អុលឡោះហើយក្នុងឱកាសនោះ ស្តេចបានធ្វើគូរបាន គឺមានគោ ២២ ០០០ ក្បាល និងចៀម ១២០ ០០០ ក្បាល។ Ver Capítulo |
មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ នឹងជាទីដំកល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយដង្វាយដុតទាំងពេលព្រឹកនឹងពេលល្ងាច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ
ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសំរាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។