Biblia Todo Logo
La Biblia Online

- Anuncios -




២ របា‌ក្សត្រ 7:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​គេ​ក៏​មើល​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ចុះ​មក នឹង​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​លើ​ព្រះ‌វិហារ​ដែរ ហើយ​គេ​ឱន​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ក៏​នៅ​អស់‌កល្ប​ជានិច្ច។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ធ្លាក់​មក និង​សិរី‌ល្អ​នៃ​ព្រះ​នៅ​លើ​ព្រះ‌វិហារ នោះ​គេ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​លើ​ព្រះ‌ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះអង្គ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

Ver Capítulo Copiar

អាល់គីតាប

3 ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​ទ្រង់​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

Ver Capítulo Copiar




២ របា‌ក្សត្រ 7:3
26 Referencias Cruzadas  

កាល​ពួក​ជន​ទាំង‌ឡាយ​បាន​ឃើញ នោះ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​ហើយ


ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច


មាន​ទាំង​ហេម៉ាន នឹង​យេឌូថិន​នៅ​ជា​មួយ​ដែរ ព្រម​ទាំង​ពួក​អ្នក​ឯ​ទៀត ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ​ផង ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច


ឯ​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នឹង​ស្តេច​ផង


នោះ​យ៉ូសា‌ផាត​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ


រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់‌កល្ប​ជានិច្ច


ពួក​ជំនុំ​ទាំង​អស់​គ្នា គេ​ក្រាប​ថ្វាយ‌បង្គំ ពួក​ចំរៀង​ក៏​ច្រៀង ពួក​ផ្លុំ​ត្រែ​ក៏​ផ្លុំ​ឡើង​ព្រម​គ្នា ដរាប​ដល់​ដង្វាយ​ដុត​បាន​សុស​ហើយ។


កាល​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ


មួយ​ទៀត ស្តេច​ហេសេគា នឹង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ដាវីឌ នឹង​របស់​អេសាភ ជា​អ្នក​មើល‌ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ‌បង្គំ។


នៅ​ខណ​នោះ កាល​ពួក​ផ្លុំ​ត្រែ នឹង​ពួក​ចំរៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈឹង ហើយ​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច នោះ​ស្រាប់​តែ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក


គេ​ក៏​ច្រៀង​ឆ្លើយ​គ្នា ដោយ​ពាក្យ​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា​គុណ សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​ពួក​អ៊ីស្រាអែល រួច​បណ្តាជន​ក៏​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ក្នុង​កាល​ដែល​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ ដោយ​ព្រោះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ដាក់​ស្រេច​ហើយ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច ហើយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។


តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅ តាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​‌កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ


ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច


ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច


ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


មក​ចុះ ចូរ​យើង​ឱន​កាយ​ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បង្កើត​យើង​ខ្ញុំ


បណ្តាជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។


ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​យើង​រាល់​គ្នា នឹង​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល ជា​សេចក្ដី​ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ​តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ទ្រង់


ជា​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​ដង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​ខ្លាញ់​នៅ​លើ​អាសនា កាល​បណ្តាជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។


នោះ​ម៉ូសេ នឹង​អើរ៉ុន លោក​ទំលាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា


នោះ​អ្នក​ទាំង​២​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ​ទូល​ថា ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស​អើយ បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ទ្រង់​នឹង​ក្រោធ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ឬ​អី


ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត‌ខ្លាច​ទ្រង់​ត​រៀង​ទៅ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos