២ របាក្សត្រ 13:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ហើយមានមនុស្សជាអសារឥតការ នឹងមនុស្សចោលម្សៀត បានរួមគ្នាជាមួយនឹងវា ចំរើនកំឡាំងឡើងទាស់នឹងរេហូបោម ជាបុត្រាសាឡូម៉ូន ក្នុងកាលដែលរេហូបោមនៅខ្ចីគំនិត ហើយចិត្តទន់ មិនអាចទប់នឹងគេបានឡើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ហើយមានមនុស្សឥតបានការ និងមនុស្សចោលម្សៀត បានចូលដៃជាមួយ ហើយបានឈ្នះព្រះបាទរេហូបោម ជាបុត្រាព្រះបាទសាឡូម៉ូន ក្នុងកាលដែលព្រះបាទរេហូបោមនៅក្មេងខ្ចី និងចិត្តទន់ មិនអាចទប់នឹងគេបានឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្ដេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន។ ព្រះបាទរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធ ពុំអាចទប់ទល់នឹងពួកគេបានទេ។ Ver Capítuloអាល់គីតាប7 មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្តេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន។ ស្តេចរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធន៍ ពុំអាចទប់ទល់នឹងពួកគេបានទេ។ Ver Capítulo |
លុះកាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលតបថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
ស្តេចរេហូបោមទ្រង់ចំរើនកំឡាំងឡើង នៅក្រុងយេរូសាឡិម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន