២ របាក្សត្រ 12:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡិម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 រួចដល់ឆ្នាំទីប្រាំ ក្នុងរាជ្យស្តេចរេហូបោម ព្រះបាទស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងយកក្រុងយេរូសាឡិម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងព្រះអម្ចាស់។ Ver Capítuloអាល់គីតាប2 នៅឆ្នាំទីប្រាំនៃរជ្ជកាលស្តេចរេហូបោម ស្តេចស៊ីសាក់ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងអុលឡោះតាអាឡា។ Ver Capítulo |
ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថា ចូរទៅចុះ ពួកបំរើយ៉ាងលឿនអើយ ទៅឯសាសន៍១ដែលមានរូបខ្ពស់ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្តាលស្រុកគេ
អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។