២ របាក្សត្រ 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ នោះក៏នៅមុខរោងឧបោសថផងព្រះយេហូវ៉ា ត្រង់គីបៀន ហើយសាឡូម៉ូន នឹងពួកជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ ក៏នៅមុខរោងឧបោសថរបស់ព្រះយេហូវ៉ា ត្រង់គីបៀន ហើយព្រះបាទសាឡូម៉ូន និងក្រុមជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អាសនៈលង្ហិនដែលលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។ Ver Capítuloអាល់គីតាប5 អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខជំរំសក្ការៈនៅគីបៀនដែរ។ នៅទីនោះស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូលនាំគ្នាទូរអាសួរអុលឡោះតាអាឡា។ Ver Capítulo |