២ ពង្សាវតារក្សត្រ 8:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នោះហាសែលសួរលោកថា ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ លោកឆ្លើយថា ពីព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺទីមាំមួនរបស់គេ នោះអ្នកនឹងដុតចោល ពួកកំឡោះៗរបស់គេ អ្នកនឹងសំឡាប់ដោយដាវ អស់ទាំងកូនតូចៗរបស់គេ អ្នកនឹងបោកសំឡាប់ចោល ហើយពួកស្រីៗមានទំងន់ នោះអ្នកនឹងវះពោះគេ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ហាសែលសួរលោកថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ?» លោកឆ្លើយថា៖ «ព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺអ្នកនឹងដុតទីមាំមួនរបស់គេចោល សម្លាប់ពួកកំលោះៗរបស់គេដោយដាវ អ្នកនឹងបោកសម្លាប់កូនតូចៗរបស់គេ ហើយអ្នកនឹងវះពោះពួកស្រីៗមានទម្ងន់»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 លោកហាសែលសួរព្យាការីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលលោកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រាអែល គឺលោកនឹងដុតបំផ្លាញទីក្រុងរបស់គេ លោកនឹងសម្លាប់ពួកយុវជនដោយមុខដាវ លោកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានគភ៌ផង»។ Ver Capítuloអាល់គីតាប12 លោកហាសែលសួរណាពីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលអ្នកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រអែល គឺអ្នកនឹងដុតបំផ្លាញទីក្រុងរបស់គេ អ្នកនឹងសម្លាប់ពួកយុវជនដោយមុខដាវ អ្នកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានផ្ទៃពោះផង»។ Ver Capítulo |
នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។