២ ពង្សាវតារក្សត្រ 24:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ នឹងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។ Ver Capítuloអាល់គីតាប12 ពេលនោះ ស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។ Ver Capítulo |
ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា នឹងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង