Biblia Todo Logo
La Biblia Online

- Anuncios -




២ ពង្សាវ‌តារ‌ក្សត្រ 10:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌បាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌បាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះបាទ​យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ‌បាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌បាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិស‌ទី ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ អស់​អ្នក​គោរព​បម្រើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់‌តាប់​ទាំង​អស់។

Ver Capítulo Copiar

អាល់គីតាប

21 ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិស‌ទី ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។ អស់​អ្នក​គោរព​បម្រើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់‌តាប់​ទាំង​អស់។

Ver Capítulo Copiar




២ ពង្សាវ‌តារ‌ក្សត្រ 10:21
7 Referencias Cruzadas  

ទ្រង់​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី


នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ‌បង្គំ​ថា ចូរ​យក​អាវ​មក​ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា


ក្រោយ​នោះពួក​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក គេ​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាសនា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​នៃ​ព្រះ‌បាល នៅ​ត្រង់​មុខ​អាសនា រួច​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


នោះ​អញ​នឹង​ប្រមូល​សាសន៍​ទាំង​អស់​នាំ​គេ​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​យេហូ‌សា‌ផាត នៅ​ទី​នោះអញ​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​គេ ដោយ​ព្រោះ​រាស្ត្រ​អញ គឺ​អ៊ីស្រាអែល​ជា​មរដក​របស់​អញ ដែល​គេ​កំចាត់‌កំចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​ស្រុក​របស់​អញ​ផង


រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។


រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន​ពី​លើ​ដំបូល​កំពុង​ដែល​គាត់​ឡក​ត្លុក


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos