១ សាំយូអែល 2:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 កុំឲ្យពោលពាក្យអំនួតដ៏លើសលប់ដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសម្ដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតព្រះអម្ចាស់ជាព្រះ ដែលជ្រាបសព្វគ្រប់ទាំងអស់ ព្រះអង្គវិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។ Ver Capítuloអាល់គីតាប3 កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។ Ver Capítulo |