១ ពង្សាវតារក្សត្រ 7:51 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤51 ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦51 ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតារបស់ទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥51 ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលព្រះបាទដាវីឌជាបិតាបានថ្វាយដល់ព្រះអម្ចាស់ មកទុកនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។ Ver Capítuloអាល់គីតាប51 ស្តេចស៊ូឡៃម៉ានបានធ្វើគ្រឿងប្រដាប់សម្រាប់ដំណាក់របស់អុលឡោះតាអាឡា ចប់សព្វគ្រប់។ បន្ទាប់មក គាត់នាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលស្តេចទតជាបិតាបានជូនដល់អុលឡោះតាអាឡា មកទុកនៅក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះតាអាឡា។ Ver Capítulo |