១ ពង្សាវតារក្សត្រ 21:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា ទូលបង្គំមិនថ្វាយមរដករបស់ពួកឰយុកោទូលបង្គំ ដល់ព្រះករុណាទេ ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះបាទអហាប់យាងចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសម្ដីដែលលោកណាបោត ជាអ្នកស្រុកយេសរាល ទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែន បែរព្រះភ័ក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ Ver Capítuloអាល់គីតាប4 ស្តេចអហាប់ចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងខឹង ព្រោះតែពាក្យសំដីដែលលោកណាបោត ជាអ្នកស្រុកយេសរាលនិយាយថា “ខ្ញុំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ជូនស្តេចបានទេ”។ ស្តេចដេកលើគ្រែបែរមុខទៅជញ្ជាំង ហើយមិនព្រមពិសាឡើយ។ Ver Capítulo |