១ ពង្សាវតារក្សត្រ 17:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង នឹងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់លោកអេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគមកជាយូរថ្ងៃ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃ ទាំងនាងទាំងកូននាង និងលោកអេលីយ៉ា Ver Capítuloអាល់គីតាប15 នាងក៏ចេញទៅ ធ្វើតាមពាក្យដែលអេលីយ៉េសបានប្រាប់។ ពួកគេមានអាហារបរិភោគ ជាយូរថ្ងៃទាំងនាងទាំងកូននាង និងអេលីយ៉េស Ver Capítulo |
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន