១ ពង្សាវតារក្សត្រ 1:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 សូមចូលទៅគាល់ព្រះបាទដាវីឌទូលថា "បពិត្រព្រះករុណាជាអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" ទេឬ? ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាឡើងសោយរាជ្យទៅវិញ"។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។ Ver Capítuloអាល់គីតាប13 សូមអញ្ជើញចូលទៅជួបស្តេចទត ហើយជម្រាបដូចតទៅ: “សូមជម្រាបស្តេច ស្តេចបានស្បថនឹងខ្ញុំថា ស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំនឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ ហេតុអ្វីបានជាអដូនីយ៉ា ឡើងគ្រងរាជ្យទៅវិញ?”»។ Ver Capítulo |
ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ នឹងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសំរេចការនេះ។