១ ថែស្សាឡូនីច 3:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 សូមឲ្យព្រះដ៏ជាព្រះវរបិតា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងខ្ញុំ ទ្រង់ដំរង់ផ្លូវយើងខ្ញុំ ឲ្យបានមកឯអ្នករាល់គ្នា Ver Capítuloព្រះគម្ពីរខ្មែរសាកល11 សូមឲ្យព្រះដែលជាព្រះបិតារបស់យើង គឺព្រះអង្គផ្ទាល់ និងព្រះយេស៊ូវព្រះអម្ចាស់នៃយើង នាំផ្លូវយើងឲ្យមកជួបអ្នករាល់គ្នា។ Ver CapítuloKhmer Christian Bible11 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូនៃយើង បើកផ្លូវឲ្យយើងបានមកជួបអ្នករាល់គ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 សូមឲ្យព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង តម្រង់ផ្លូវយើង មករកអ្នករាល់គ្នា Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើង ទ្រង់រៀបចំផ្លូវឲ្យយើងមករកបងប្អូន។ Ver Capítuloអាល់គីតាប11 សូមអុលឡោះផ្ទាល់ជាបិតារបស់យើង និងអ៊ីសាជាអម្ចាស់នៃយើងរៀបចំផ្លូវឲ្យយើងមករកបងប្អូន។ Ver Capítulo |
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា