អេសេគាល 18:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឯងរាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 «អ្នករាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច?»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រាអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ? Ver Capítuloអាល់គីតាប2 «ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ?។ Ver Capítulo |
ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់អញ ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង
នោះត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងយកបន្ទះឈើរបស់ពួកយ៉ូសែប ដែលនៅដៃអេប្រាអិម នឹងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាភឿនមិត្ររបស់គេ ដាក់ភ្ជាប់ជាមួយនឹងបន្ទះឈើ១នោះដែលជារបស់ពួកយូដា ឲ្យបានជាប់ជាបន្ទះតែ១វិញ រួចវានឹងបានជាប់តែ១នៅក្នុងដៃអញ