អេម៉ុស 9:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ខ្ញុំក៏ឃើញព្រះអម្ចាស់ទ្រង់ឈរក្បែរអាសនា ហើយទ្រង់បង្គាប់ថា ចូរវាយក្បាលសសរឲ្យជើងត្រូវញ័រ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចពួកអ្នកដែលសល់ អញនឹងប្រហារដោយដាវ ឥតមានអ្នកណា១ដែលរត់ទៅបាន ឬអ្នកណាដែលនឹងរួចឡើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ខ្ញុំឃើញព្រះអម្ចាស់ឈរក្បែរ អាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចអស់អ្នកដែលសល់ យើងនឹងប្រហារដោយដាវ គ្មានអ្នកណាម្នាក់អាចរត់ចេញ គ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកម្ទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។ Ver Capítuloអាល់គីតាប1 ខ្ញុំឃើញអុលឡោះជាអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ទ្រង់មានបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។ Ver Capítulo |
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន។