អេម៉ុស 6:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 វេទនាដល់ពួកអ្នក ដែលនៅជាឥតកង្វល់ ក្នុងក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកដែលនៅ ដោយសុខសាន្តលើភ្នំសាម៉ារីផង គឺជាពួកប្រធានក្នុងពួកអ្នកមុខនៃអស់ទាំងសាសន៍ ដែលពួកវង្សអ៊ីស្រាអែលបានមកដល់គេ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន ហើយដល់អស់អ្នកដែលរស់ យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។ Ver Capítuloអាល់គីតាប1 អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។ Ver Capítulo |
នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះ គេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាចនឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង