សាការី 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 ព្រះយេហូវ៉ាមានបន្ទូលនឹងសាតាំងថា៖ “សាតាំងអើយ ព្រះយេហូវ៉ាស្ដីបន្ទោសឯង! ព្រះយេហូវ៉ាដែលជ្រើសរើសយកយេរូសាឡិមស្ដីបន្ទោសឯង! តើនេះមិនមែនជាកន្ទុយអុសដែលត្រូវបានកញ្ឆក់ចេញពីភ្លើងទេឬ?”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំង ថា៖ «ម្នាលសាតាំង ព្រះយេហូវ៉ាបន្ទោសអ្នក ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ស្ដីបន្ទោសដល់អ្នក តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ទេវតារបស់ព្រះអម្ចាស់ ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។ Ver Capítuloអាល់គីតាប2 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! អ៊ីព្លេសហ្សៃតនអើយ សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! ទ្រង់ពេញចិត្តជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ គាត់ប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។ Ver Capítulo |
នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរ ដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី